Pages

Social communication. Powered by Blogger.

Followers

ផលល្អ និង ផលអាក្រក់នៃការផឹកកាហ្វេ

កាហ្វេ ជាភេសជ្ជ មួយប្រភេទ ដែល មាន មនុស្ស ជាច្រើន នៅ លើ ពិភពលោក ចូលចិត្ដ និង ពិសារ វា រៀង រាល់ថ្ងៃ ។ កាហ្វេ ​ធ្វើ​ ឱ្យ​មនុស្ស ​ញៀន​ឬ ? ចំណុច នេះ​ពិតជា​  ពុំ​ត្រឹមត្រូវ​ ឡើយ ពីព្រោះ​ អ្នក​ផឹក កាហ្វេ ​រវាង​ពី​១០​ ទៅ ​២០% មាន ​អារម្មណ៍​ ថា មានការ ​រំខាន​ខ្លះ​ ប៉ុណ្ណោះ ក្រោយ​ ឈប់​ផឹក កាហ្វេ ។ អ្នក​ផឹក ​កាហ្វេ​ខ្លាំង ​បំផុត​អាច​មាន ជួប​អាកា​រៈ​ ឈឺក្បាល ​ខ្លះ ហើយ​ជួន កាល​ឆាប់ ខឹង ។
-​កាហ្វេ​ ក៏ជួយ​ ដល់​ការ ​រំលាយ​ អាហារ បានដែរ  វាអាច​ ប្រយុទ្ធ​ ប្រឆាំង​នឹង រោគ​ទល់ លាមក ហើយ​អាច​ចៀស វាង​កុំ ឱ្យកកើត ​ដុំ​ក្រួស ក្នុងប្រមាត់ ។ កាហ្វេ ​ល្អ ​សំរាប់ ​សកម្មភាព​ កីឡា​ ព្រោះ កាហ្វេ​ជួយ​ កាត់​បន្ថយ​ ភាព​ហត់ នឿយ ជួយ​កែ ​លំអ​ដល់ ​ការ​ដកដង្ហើម ហើយជួយ​ បង្កើន ​សមត្ថភាព​នៃ​ចលនា ​សាច់ដុំ ​។  សំរាប់​ពួក ​កីឡាករ កាហ្វេ​អ៊ី​ន ចាត់​ទុក​ថា ជា​ផលិតផល ​លើកកំលាំង ។
-​កាហ្វេ​ ចៀសវាង ​មិន​ឱ្យ​ផឹក ​ពេលលេបថ្នាំ​  ព្រោះ ភេសជ្ជៈ​ដែល មាន​ជាតិ​ កាហ្វេ​អ៊ី​ន ​ត្រូវ​ហាមឃាត់ ពេល​ប្រើ ​ថ្នាំ​អង់​ទី​ប៊ី ​យ៉ូ​ទី​ក (​ពិសេស​ថ្នាំ​អេ​ណូ សា​ស៊ី​ន និង​ស៊ឺ​ប្រូ​ហ្វូ​ស៊ី​ន​)  ព្រមទាំង​ជាមួយ នឹង​ការ​ប្រើ​ឱសថ​ មាន​ជាតិ​តេ​អូ​ហ្វី​លី​ន ​ដូច​ជា ស៊ឺ​រូ​ម​ក្អក ​ជាដើម ។
-​កាហ្វេ​ ជា​ថ្នាំ​ជួយ​ ប្រឆាំង​នឹង​ ជម្ងឺ​ ឈឺ មួយ​ចំហៀង​ ក្បាល​ ព្រោះវា​មាន ​តួនាទី​ជួយ ​ពេល​ខ្ចឹ​ប ​សរសៃ ឈាម ហើយ​វា​ក៏ ​ជួយ​បំបាត់ ​ការ​ឈឺចាប់ ​ផង​ដែរ ជា​ពិសេស​ ពេល​ផឹក​ វា​ជាមួយ ​បា​រ៉ា​សេ​តា​ម៉ុ​ល ឬ​អាស្ពីរីន ។ វា​ជួយ​ កាត់​បន្ថយ ​អាំង​តង់​ស៊ី​តេ និង​រយៈពេល ​នៃ​ការ​ឈឺ​ មួយ​ចំ ហៀង​ក្បាល​។
មាន ​ជម្ងឺ​ទឹក នោមផ្អែម ​ចូរ​ផឹក​តែ និងកាហ្វេ ។ការ ​ផឹក​កាហ្វេ ​មួយ​ពែង​ ក្នុង​មួយ​ថ្ងៃ​ អាចជួយ​កាត់​បន្ថយ​ ៧%  នៃ​គ្រោះថ្នាក់ ​កើត​ជម្ងឺ ទឹកនោម ផ្អែម  ។ លោក​រ៉ា​ចែ​ល ហ៊ុ​ក​ឡី អ្នក ស្រាវជ្រាវ ​នៅ​វិទ្យាស្ថាន ​សុខភាព ​អន្ដរជាតិ ច​ចនៃ​ សាកល វិទ្យាល័យ​ ក្រុង​ស៊ី​ដ​នី ប្រទេសអូស្ដ្រាលី បាន​ធ្វើការ​សិក្សា​ ចំនួន​១៨ ជាមួយ សហសេវិក ​ចេញផ្សាយ ​រវាង​ឆ្នាំ​១៩៦៦ និងខែកក្កដា ឆ្នាំ​២០០៩ អំពី​ការ​ផឹក​កាហ្វេ ហើយ​ធ្វើការ ​វិភាគ​ជា មួយ​អ្នកចូល រួម​ក្នុងការ​ សិក្សា​ទាំងនេះ​ ចំនួន​ ៤៥៧.៩២២​នាក់ ។ ការ​សិក្សា​ ទាំងនោះ​ បញ្ជាក់​ពី ​ទំនាក់ទំនង​ រវាង តែ និង​កាហ្វេ និង​ការ​កើត ​ជម្ងឺ​ ទឹកនោមផ្អែម ។ បន្ទាប់​ពី​ធ្វើការ​ វិភាគ​ លើ​ការ ​សិក្សាទាំងនោះ​ មក ពួក​អ្នក​ ស្រាវជ្រាវ ​សន្និដ្ឋាន​ថា ការ​ផឹក​ កាហ្វេ​ មួយ​ពែង​មួយ​ថ្ងៃ នឹង​ញ៉ាំង ​ឱ្យមានការ​កាត់ ​បន្ថយ​ បាន​៧% នៃ​គ្រោះថ្នាក់ កើត​ជម្ងឺ​ ទឹក នោមផ្អែម ។ ពួក​អ្នក​ស្រាវជ្រាវ ក៏​រក​ឃើញ ​ផង​ដែរ​ថា បើ​ផឹក ​កាហ្វេ​ មួយ​ថ្ងៃ ពី​៣​ឬ​៤ ​ពែង​អាច ​ជួយ​កាត់​ បន្ថយ ​គ្រោះថ្នាក់ នៃ​ការ ​កើត ​ជម្ងឺ​ទឹក នោមផ្អែម​ ដល់​ទៅ ​២៥%  បើ​ប្រៀបធៀប ​ទៅ​នឹង ​ការ​ផឹក​ កាហ្វេ​ តែ​មួយ ​ពែង ឬ​២​ពែង​ក្នុង ​មួយ​ថ្ងៃ ។  ចំណែក ឯ​ការ ​ផឹក​តែ​ ពី​៣​ទៅ​៤​ពែង ​ក្នុងមួយ ​ថ្ងៃ​វិញ នឹង​អាច​ជួយ ​កាត់​បន្ថយ​គ្រោះថ្នាក់ ​នៃ​ការ​ កើត​ជម្ងឺ​ ទឹកនោម ផ្អែម​ ដល់​១​ ភាគ ៥​ បើ​ប្រៀបធៀប ​ទៅ​នឹង​ការ ​ផឹក​តែ​មួយ​ពែងក្នុង​ មួយ​ថ្ងៃ  ។  ពួក​អ្នក ​ស្រាវជ្រាវ​ ពេល​នេះ ​ផ្ដោត​ លើសមាស ​ភាគ​សកម្ម ​នៃ​តែ និង​កាហ្វេ សំរាប់​ កែតម្រូវ ​ដល់​ការ​ព្យាបាល​ថ្មី  ប្រឆាំង​នឹង ​ជម្ងឺ​ទឹក នោម​ផ្អែម ​ប្រភេទ​ទី​២  ។ បណ្ដា​ គ្រូពេទ្យ​អាចជំរុញ​ អ្នកជម្ងឺ​ របស់​ពួក​ គេ​ដែល ​កើត​ជម្ងឺ ​ទឹកនោម​ ផ្អែម​ឱ្យ​ ផឹក​កាហ្វេ ឬ​តែ​ បន្ថែម​លើ​ការ ហាត់ប្រាណ ។ ប្រយ័ត្ន ​ការ​ផឹកស្រា​ លាយ​ ជាមួយ​ កាហ្វេ ការ ​លាយ​ គ្នា​រវាង ​ស្រា​ និង ​កាហ្វេ​អាចញ៉ាំង​ ឱ្យ​មាន ​គ្រោះថ្នាក់ ​នានា ។ ការ​លាយគ្នា​ នេះ​ជា​រឿយ​ៗ ធ្វើ​ឡើង ​តាម​រូបភាព ​នៃ ភេសជ្ជៈ ។ បណ្ដា​មនុស្ស​ ដែល​ផឹកស្រា​ ច្រើន ហើយ​គិត​ ចង់​បន្ថយឥ ទ្ធិពល​ ស្រា ដោយ​ ផឹកកាហ្វេ ​អាច​មាន​គ្រោះថ្នាក់  ។  ដោយ​ផឹក កាហ្វេ​ក្រោយ ​ផឹកស្រា​ ច្រើនមនុស្ស​ ទាំងនេះ អាច​គិត​ថា រូប​ពួក​គេ​មិន​ស្រវឹង ហើយប្រកាន់​ ឥរិយាបថ ​ទាំង ឡាយ​ប្រកប ដោយគ្រោះ ថ្នាក់ ដូច​ជា មានះ​ បើករថយន្ដ ​ដែល​ខ្លួន កំពុង ​ស្រវឹង ​ជាដើម ។ បណ្ដា​ អ្នក​ស្រាវជ្រាវ ​សន្និដ្ឋាន​ បន្ទាប់ ​ពី​ការ ​ធ្វើ​ ពិសោធន៍ ​ជាមួយ​ ពពួក សត្វ​កណ្ដុរ ​មក​ថា ផឹក​កាហ្វេ ​ពេល​ផឹកស្រា ​ស្រវឹង​ខ្លាំង ​ញ៉ាំង​ឱ្យ មនុស្ស​ ពុំ​សូវ​មាន ការ​ ប្រុង​ប្រយ័ត្ន ទោះ បីជា រូបគេ​ នៅ​មាន ​សតិ ​ក៏ ​ដោយ ៕

Seguir leyendo...